You are currently viewing លោកវរសេនីយ៍ឯក ឈួន គឹមសាន បើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច ការងារកងរាជអាវុធហត្ថ រយៈពេល០៩ខែ

លោកវរសេនីយ៍ឯក ឈួន គឹមសាន បើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច ការងារកងរាជអាវុធហត្ថ រយៈពេល០៩ខែ

ព្រៃវែងៈ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច ការងារកងរាជអាវុធហត្ថ រយៈពេល០៩ខែ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងដោយមានការអញ្ជើញចូលរួម ពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងកងរាជអាវុធហត្ថខេត្ត សរុបចំនួន៥៨នាក់។

ក្រោយពីលោកវរសេនីយ៍ឯក ឈួន គឹមសាន មានប្រសាសន៍បើកអង្គប្រជុំរួចមក លោកវរសេនីយ៍ត្រី ផាត សារុំ នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានឡើងអានរបាយការណ៍រយៈពេល៩ខែនិង ទិសដៅត្រិមាសទី៤ ឆ្នាំ២០១៧។

ក្នុងពិធីនេះដែរលោក មេបញ្ជាការ បានមានប្រសាសន៍ បញ្ជាាក់បន្ថែមលើការងារសហការជ្រើសរើសពលទាហាន និងដាក់ទិសដៅបន្ត រួមមានៈ
១.ពង្រឹងការងារបង្ការ បង្រ្កាប សង្គ្រោះ
២.បន្តថែរក្សាសណ្តាប់ធ្នាប់សាធារណៈសង្គម
៣.ពង្រឹងវិនយ័ និងក្រមសីលធម៌របស់កងរាជអាវុធហត្ថ
៤-ត្រៀមមធ្យោបាយ និងសម្ភារៈដើម្បីចេញប្រតិបត្តិការ
៥-ក្តាប់ព័ត៌មានគ្រប់ហេតុការណ៍ដែលកើតមាន
៦-ស្តីអំពីការងារកសាងអង្គភាព ត្រូវបន្ត
៧-ការងារ សង្គ្រោះបន្ទាន់ ការងារស្សធម៌
៨-ក្តាប់ភូមិសាស្ត្រតាមមូលដ្ឋានឲ្យបានច្បាស់លាស់។