ភ្នំពេញៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ នៅសាលប្រតិបត្តិការ អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ទី១ ខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាព
ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយកសាលាទាំង០២ នាយការិយាល័យ មេបញ្ជាការ កងអនុសេនាធំ មេបញ្ជាការ កងវរសេនាតូច មេបញ្ជាការ កងអន្តរាគមន៍ មេបញ្ជាការ អង្គភាពទាំង០៣ និងនាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធសរុបចំនួន៦២នាក់។
ឯកឧត្តម មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងអំពីការងារសន្តិសុខជាតិ និងអន្តរជាតិ ការងារបង្ក្រាបបទល្មើស និងបានដាក់ទិសដៅការងារបន្តរួមមានៈ
១. បន្តតាមដានទៅលើការងារសន្តិសុខជាតិ និងអន្តរជាតិ
២. បន្តតាមដានទៅលើសភាពការណ៍បទល្មើស សន្តិសុខ សណ្តាប់ធ្នាប់សង្គម
៣. បន្តតាមដានទៅលើការងារជួយសង្គ្រោះ និងការងារមនុស្សធម៌
៤. ការងារជួយសំរួលចរាចរណ៍
៥. ការងារអន្តរាគមន៍ ត្រូវត្រៀមកម្លាំងអោយបានគ្រប់គ្រាន់ ដើម្បីជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ និងបញ្ហាផ្សេងៗដែលអាចនឹងកើតមានឡើង
៦. យកចិត្តទុកដាក់ទៅលើការងារអប់រំចិត្តសាស្ត្រ
៧. តាមដានទៅលើការងារសហការ ក្នុងការជ្រើសរើសទ័ពអោយភូមិភាគ១ កងទ័ពជើងគោក
៨. ការងារកសាងអង្គភាព ហេដ្ឋារចនាសម្ព័ពផ្សេងៗ
៩. ពង្រឹងការងារ ការពារថ្នាក់ដឹកនាំ
១០. ពង្រឹងវិន័យអោយបានច្បាស់លាស់ក្នុងម៉ោងបំពេញកិច្ចការងារ និងតាមឋានានុក្រម។