ក្រចេះ: នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថរយៈពេល ៩ខែ ឆ្នាំ២០១៧ ទិសដៅការងារប្រចាំត្រីមាស៤ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សាន ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងដោយមានការអញ្ជើញចូលរូមពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ ក្រុង ស្រុក និងនាយ នាយរងកងរាជអាវុធហត្ថជាច្រើនរូបទៀត។