សៀមរាប: នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជីក្រែង ដែលដឹកនាំដោយ លោកវរសេនីយ៍ត្រី ហង្ស វិចិត្រ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែង បាននាំយកអំណោយមនុស្សធម៌ របស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ទៅជូនលោកយាយ និងចៅស្រី ដែលបានរលំផ្ទះដោយសារទឹកហូរច្រោះ នៅភូមិចែកខ្សាច់ក្រោម ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
អំណោយមនុស្សធម៌ដែលត្រូវបានប្រគល់ជូននោះរួមមានៈ
១. មី ចំនួន០២កេស
២. សាប៊ូម្សៅ ចំនួន០២កញ្ចប់
៣. ទឹកដោះគោ ១០កំប៉ុង
៤. ត្រីខរកំប៉ុង ចំនួន១០កំប៉ុង
៥. ប៊ីចេង ចំនួន០១កញ្ចប់
៦. អង្ករ ចំនួន០១បាវ
៧. ទឹកត្រី ចំនួន០១យួរ
៨. ទឹកស៊ីអ៊ីវ ចំនួន០១យួរ
៩. ទឹកសុទ្ធ ចំនួន០៥យួរ និងថវិកាចំនួន២០ម៉ឺរៀល។