អហ.បន្ទាយមានជ័យ: ក្មេងទំនើងពីរក្រុមកាប់គ្នាក្នុងពេលរាំធុងបាស់ កាលពីយប់ម៉ោង១០ថ្ងៃទី៥ ខែ ធ្នូ ឆ្នាំ២០១៥ នៅផ្សារបូរីមានជ័យស្ថិតនៅភូមិ អូរស្ងួត ឃុំ បន្ទាយនាង ស្រុកមង្គលបូរីខេត្ត បន្ទាយមានជ័យ ដែលមានការតាំងពិព័ណពាណិជ្ជកម្ម កម្ពុជា ថៃ បណ្តាលអោយម្នាក់របួសដៃពីកន្លែងនិងពីរនាក់ទៀតជាជនដៃដល់ត្រូវបានកំលាំងមូលដ្ឋានអាវុធហត្ថស្រុកធ្វើការឃាត់ខ្លួនរួមនិងកាំបិតមួយដើមដែលមានប្រវែង ៥០ ស ម។
លោក វរ:សេនីយ៍ត្រី រស់ សំបូរ មេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកមង្គលបូរីបានអោយដឹងថាដោយមានការចាក់ធុងបាស់នៅក្នុងផ្សារខាងលើក្មេងទំនើងពីរក្រុមបានឈ្លោះគ្នាឈានដល់ម្ខាងបានប្រើកាំបិតកាប់ទៅលើមួយក្រុមទៀតបណ្តាលអោយយុវជនម្នាក់ ឈ្មោះ សៅ សុផល ភេទ ប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ ពោធិ៍ពីរដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទោយមានជ័យ របួសកំភួនដៃស្តាំនិងម្រាមដៃឆ្វេងត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាព កម្ពុជា ជប៉ុន ស្រុកមង្គលបូរី។ រីឯជនបង្កចំនួនពីរនាក់ត្រូវបានអាវុធហត្ថឃាត់ខ្លួន ១/មាន ឈ្មោះ សិឹុម ធារ៉ា អាយុ១៧ឆ្នាំ មានមុខរបរជាជាងម៉ូតូ និង២/ឈ្មោះ អែម សំណាង អាយុ១៩ឆ្នាំ ជាអ្នកលាងម៉ូតូ អ្នកទាំងពីរមានទីលំនៅជាមួយគ្នាក្នុងភូមិ អូរស្ងួត ឃុំ បន្ទាយនាង ស្រុក មង្គលបូរី។ការឃាត់ខ្លួនអ្នកទាំងពីរនៅវេលាម៉ោង១១និង៥០នាទី ថ្ងៃទី៦ ខែ ធ្នូ ឆ្នាំ ២០១៥ បានដកហូតកាំបិតចំនួនមួយដើមប្រវែង៥០សង់ទីម៉ែត្រ ហើយ យកមកអាវុធហត្ថស្រុកដើម្បីធ្វើការសាកសួរក្រោយពីធ្វើការសាកសួររួចមកពួកគេទាំងពីរនាក់បានឆ្លើយសារភាពថា: ពួកគេបានកាប់ទៅលើជនរង្គ្រោះ ឈ្មោះ សៅ សុផល ពិតប្រាកដមែន ដោយសារពួកគេ គុំឈ្មោះ សៅ សុផល ដែលបានដេញគប់និងវ៉ៃពួកគេពីថ្ងៃមុន។
បច្ចុប្បន្នជនបង្កនិងកាំបិតត្រូវបានបញ្ជូនទៅតុលាការ។ រីឯបក្ខពួកផ្សេងទៀតសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួនបន្ត៕