ឧត្តរមានជ័យ : នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថក្រោមឱវាទ ចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោកព្រិន្ទបាលឯក លាង ចាន់រី សមាជិក មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានទទួលមរណ: ភាព ដោយករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលបំពេញកិច្ចការងារ នៅវត្តគីរីមង្គលអូរស្មាច់ ស្ថិតនៅភូមិគីរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ក្នុងពិធីនោះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន បាននាំយកបច្ច័យចំនួន ៤លានរៀល ទៅចូលរួមរំលែកទុក្ខដល់គ្រួសារសព និងនាំយកសម្ភារៈមួយចំនួនរួមមាន អង្ករ ៤ការ៉ុង ទឹកផ្លែឈើ ៤កេះ ទឹកក្រូច ២យួរ ទឹកសុទ្ធ ១៥យួរ។