រតនគិរី៖ នាសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានផ្តួចផ្តើមធ្វើអង្គកឋិនទានសាមគ្គី ដើម្បីដង្ហែយកទៅប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវង្សាអស់ត្រីមាស នៅវត្តសង្គមមានជ័យ ស្ថិតនៅភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។ បច្ចយ័ដែលប្រមូលបានក្នុងបុណ្យកឋិនទានសាមគ្គីនេះសរុបចំនួន ៤៥ លានរៀល ដើម្បីទុកកសាងសមិទ្ធផលនានាក្នុងវត្ត ។
លោកឧត្តមសេនីយ៍ត្រី គឹម រស្មី និងលោកជំទាវ ផ្តួចផ្តើមធ្វើអង្គកឋិនទានសាមគ្គី
- Post author:Sery Vutha
- Post published:October 8, 2017
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / ចូលរួមការងារសង្គម