អហ.បាត់ដំបង៖ នៅបញ្ជាការដ្ធានកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបើកវគ្គបំប៉នជំនាញ ដល់នាយ នាយរង និងពលអាវុធហត្ថ ក្នុងឆមាសទី២ ឆ្នាំ២០១៥ ដែលធ្វើឡើងកាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង០៨ និង៣០នាទី ។
យោងតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា វគ្គបំប៉នជំនាញ នេះនឹងធ្វើឡើងចាប់ពីថ្ងៃទី០៧ ខែធ្នូ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ ។ សម្រាប់វគ្គបំប៉នជំនាញ នៅខេត្តបាត់ដំបងនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកវរះសេនីយ៏ឯក អ៊ឹម ដារា មេបញ្ជារង និងជានាយសេនាធិការខេត្ត ៕