ស្វាយរៀង៖ នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ក្រុមការងាររបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំដោយលោកវរសេនីយ៍ឯក តូច សាវឿន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត តំណាងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានអញ្ជើញចុះសួរសុខទុក្ខ លោកវរសេនីយ៍ឯក ម៉ែន សំអឿន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ដែលមានជំងឺ កំពុងសម្រាកព្យាបាលនៅគេហដ្ឋានស្ថិតនៅភូមិច្រកស្វាយ ឃុំស្តៅកោង ស្រុកបាភ្នុំ ខេត្តព្រៃវែង ក្នុងនោះក៏បាននាំយក សម្ភារមួយចំនួយរួមមាន៖
-អង្ករចំនួន ៦ បេស្មើ ៣០០ គីឡូក្រាម
– ទឹកដោះគោឆៅចំនួន ០២ ឡូត៍
-ត្រីខកំប៉ុងចំនួន ០២ យូ
-ថ្នាំពេទ្យមួយចំនួន
– ថវិការចំនួន ២ លានរៀលផងដែរ។
ថ្លែងនូវការសាកសួរសុខទុក្ខពីមេបញ្ជាការរង និងក្រុមការងារបានលើកឡើងថា លោកឧត្តមសេនីយ៍ មេបញ្ជាការខេត្ត តែងតែយកចិត្តទុកដាក់ចំពោះកម្លាំងទាំងអស់ ដោយគិតគូរជានិច្ចនូវ សុខទុក្ខ បើទោះបីថវិកាមិនស្របតាម តម្រូវការតែ អង្គភាព បានខ្នះខ្នែងឲ្យមានការតាមដានជាប្រចាំ ពីស្ថានភាពជំងឺ របស់អាវុធហត្ថក្រោមឱវា។
ក្រុមការងារបានបន្តថា ទោះបីស្ថិតក្នុងស្ថានភាពបែបណា ក្នុងនាមជាកងកម្លាំងតែមួយអង្គភាពតែមួយគឺត្រូវតែរួមគ្នា លើកកម្លាំងចិត្ត និងសូមជូនពរឆាប់បានជាសះស្បើយពីជំងឺ និងវិលចូលបំរើការងារក្នុងអង្គភាព និងសង្គមជាតិវិញផងដែរ និងសូមបួងសួងដល់វត្ថុសក័សិទ្ធទាំងឡាយ សូមជួយឲ្យលោកវរសេនីយ៍ឯក ម៉ែន សំអឿន ឆាប់បានធូស្បើយ និងជាស្រឡះពីជំងឺទាំងនេះផងដែរ ។
លោកវរៈសេនីយ៍ឯកក៍ ម៉ែន សំអឿន ក៏បានថ្លែងអំណរអរគុណ ចំពោះលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងក្រុមការងារដែលបានអញ្ជើញចុះមកសួរសុខទុក្ខរូបលោកដល់គេហដ្ឋាន និងសូមជូនពរលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ និងក្រុមការងារជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កំបីឃ្លាងឃ្លាតឡើយ។