បន្ទាយមានជ័យ៖ វេលាម៉ោង១៩ និង ០០ នាទីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន នៅចំណុចមណ្ឌល៣ស្ថិតនៅក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០៥ នាក់៖
១.ឈ្មោះ សេរី រតនា ភេទប្រុសអាយុ៣៤ឆ្នាំ
២. ឈ្មោះ សួន ភារម្យ ភេទប្រុស អាយុ ២៨ឆ្នាំ ទាំង០២នាក់ស្នាក់នៅមណ្ឌល៣ភូមិប្រជាធម្មលិច សង្កាត់ក្រុងប៉ោយប៉ែត
៣. ឈ្មោះ សរ រ៉ាឌី ភេទប្រុស អាយុ ២៧ឆ្នាំ
៤.ឈ្មោះ សរ ចិន្ដា ភេទប្រុសអាយុ ២៩ឆ្នាំ ទាំង០២នាក់ជាបងប្អូនបង្កើតស្នាក់នៅបន្ទប់ជួល ភូមិក្បាលស្ពាន១ សង្កាត់ក្រុងប៉ោយប៉ែត
៥.ឈ្មោះ សុខ ពេជ្រ ភេទប្រុសអាយុ ២៤ឆ្នាំរស់នៅបន្ទប់ជួលភូមិបាលិលេយ្យ២ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ដកហូតវត្ថុតាងរួមមាន៖
១-ទូរស័ព្ទចំនួន ០៦គ្រឿង
២-ម៉ូតូចំនួន០១គ្រឿង
៣-កាំបិតសាំម៉ូរ៉ៃ 0២ដើម
៤-គ្រឿងញៀនប្រភេទខេទឹកកកពណសថ្លាចំនួន ១៧ ថង់តូច
៥-ចិញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង
៦-ឧបករណ៍ប្រើប្រាស់គ្រឿងញៀន និងថង់ពណ៌សថ្លាសម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីអនុវត្តន៍តាមនីតិវិធី។