កំពង់ស្ពឺៈ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ មានពិធីជំនួបគ្នារវាងតុលាការ និង មន្ត្រីនគរបាលយុត្តិធម៌ មកពីអង្គភាពកងរាជអាវុធហត្ថ និងមន្ត្រីប៉ូលីសស្នងការនគរបាលខេត្តកំពង់ស្ពឺ និងអង្គភាពពាក់ព័ន្ធក្នុងខេត្តជាច្រើនទៀត ក្រោមកិច្ចសម្រប សម្រួលដោយ សាលាដំបូងខេត្តកំពង់ស្ពឺ ដែលមានវត្តលោក កែវ សុធា ព្រៈរាជអាជ្ញារងអមសាលាដំបូងខេត្ត លោក កែវ សុធា ព្រះរាជអាជ្ញាអម សាលាដំបូងខេត្ត លោក ហង់ ស៊ីថា ប្រធានសាលាដំបូងខេត្ត រួមទាំង មេបញ្ជាការ ស្នងការ កងកម្លាំងមកពីបណ្តាក្រុង ស្រុក ទូទាំងខេត្តផងដែរ ។
គោលបំណងនៃជំនួបរៀងរាល់ ០៣ខែម្តងនេះ ធ្វើឡើងដើម្បីលុបបំបាត់ភាពមន្ទិលសង្ស័យនាៗ រាល់ការចុះបង្ក្រាប បទល្មើសទាំងឡាយ ដែលពលរដ្ឋតែងតែនិយាយថា បាត់សម្ភារៈការធ្វើរ បាយណ៏មិនគ្រប់ របស់ថ្មីក្លាយជារបស់ចាស់ ធ្វើនិតិវិធីមិនត្រឹមត្រូវតាមផ្លូវច្បាប់ ។ល។
ក្នុងនាមអ្នកអនុវត្តច្បាប់ មន្ត្រីនគរបាលយុត្តិធម៍ និងស្ថាបន័ តុលាការត្រូវដោះស្រាយធ្វើឡើងដោយមិនសាចទឹកដាក់គ្នាទេ គឺរកវិធីដើម្បី ស្របតាមច្បាប់ ស្របគោលបំណងបងប្អូនប្រជាពលរដ្ឋ។
លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺបានលើកឡើង ថា ចាប់ពីពេលនេះមន្ត្រីនគរបាលយុត្តិធម៍ត្រូវបំពេញភារកិច្ចរបស់ខ្លួនឲ្យស្របទៅតាមជាមន្ត្រីបម្រើប្រជាពលរដ្ឋ និងជាអ្នកស្វែងរកយុត្តិធម៍ជូនប្រជាពលរដ្ឋ មិនតែប៉ុណ្ណោះមិនត្រូវធ្វើអ្វីឲ្យផ្ទុយនិងផ្លូវច្បាប់នោះឡើយ ។
លោកព្រះរាជអាជ្ញាបានសង្កត់ធ្ងន់ថា មិនត្រូវប្រើវិធីគំរាមកំហែង និងយកដីកា តុលាការទៅបង្ហាញចំពោះជនសង្ស័យ ឬជនត្រូវចាប់ខ្លួននោះឡើយ ហើយមិន ត្រូវទទួលផលប្រយោជន៏ពីបទល្មើសក្នុងដែនដីគ្រប់គ្រងទេ ។
លោក ហង់ ស៊ីថា ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺបានលើកឡើងទាក់ទង នៃនិតិវិធីជាច្រើនក្នុងការឃុំខ្លួន និងការសម្រេចលើកលែងការចោទទៅតាម មាត្រានៃច្បាប់ ក្រមព្រហម្មទណ្ឌ និងបកស្រាយមួយផ្នែកទៀតនៃលិខិតរក្សា ការពាររបស់តុលាកាផងដែរ ។
មន្ត្រីនគរបាលយុត្តិធម៍មានភារកិច្ច៖ ទទួលពាក្យបណ្ដឹងទាមទារ បណ្ដឹង បរិហារព្រមទាំងរបាយការណ៍ នគរបាល យុត្តិធម៍ទាក់ទងបទឧក្រិដ្ឋ បទមជ្ឃិម និងបទលហុនានា។
ចាត់ចែងប្រមូលភស្ដុតាងនានា អាចស្នើសុំ ជំនួយពីកំលាំងសាធារណៈ រួមនិងធ្វើកំណត់ហេតុ អាចទទួលលិខិត បង្គាប់អោយសួរជំនួស។ អាចសំរេចឃាត់ខ្លួនបានក្នុងរយៈពេល ៤៨ម៉ោងយ៉ាងយូរ ក្នុងករណីរឿងឧក្រិដ្ឋ និងមជ្ឃិមជាក់ស្តែង អាចសួរ យកចំលើយ សាក្សី ធ្វើការឆែកឆេរ និងរឹបអូសវត្ថុតាង អាចចាត់តាំង អ្នកជំនាញ សំរេចឃាត់ខ្លួនជនល្មើស “៤៨ម៉ោងយ៉ាងយូរ” ចាប់បុគ្គលណា ប្រសិនបើមានភស្តុតាង ឬមានការសង្ស័យដែលមានមូលដ្ឋានច្បាស់ សមស្របធ្វើការចោទប្រកាន់បាន។
មន្ត្រីនគរបាលយុត្តិធម៍ត្រូវកត់ត្រាក្នុងលិខិតជាលាយល័ក្ខណ៍អក្សរ ដែលហៅ ថា កំនត់ហេតុ នូវការពិនិត្យឃើញរបស់ខ្លួន និងលទ្ធផល នៃការស្រាវ ជ្រាវរបស់ខ្លួន។
តាមគោលការណ៍កំនត់ហេតុមិនមែនជាមូលដ្ឋានចាំបាច់នៃការចោទប្រកាន់ទេ។កំនត់ហេតុនោះគ្រាន់តែផ្ដល់ធាតុផ្សំទាំងឡាយនៃបទល្លើសសំរាប់ជាមូលវិចារណ៍របស់អយ្យការ និងចៅក្រម តែប៉ុណ្ណោះ។ ហើយនគរបាលយុត្តិធម៍ ត្រូវបញ្ជូនក្នុងរយៈពេលដ៏ខ្លីបំផុតនៅកំនត់ហេតុរបស់ខ្លួនព្រមទាំងវត្ថុ តាង ភ្ជាប់មកជាមួយផង ទៅព្រះរាជអាជ្ញាអមសាលាជំរះក្តី។
មន្ត្រីនគរបាលយុត្តិធម៍មានសិទ្ធិពិនិត្យបញ្ជាក់ផ្ទាល់នៅបទល្មើសព្រហ្មទណ្ឌទាំងឡាយ លើកលែងតែបទល្មើសខ្លះដែលច្បាប់ដំរូវអោយមាន ពាក្យបណ្ដឹង ជាមុនដាច់ខាត។មន្ត្រីនគរបាលយុត្តិធម៍ក៏មានសិទ្ធិកត់ត្រាចំលើយសាក្សី និង មានសិទ្ធិឆែកឆេរលំនៅដ្ឋានផងដែរ ប៉ុន្តែសិទ្ធិឆែកឆេរលំនៅដ្ឋាននេះ នឹង អាចធ្វើទៅបានតែកាលណាមានរឿងឧក្រិដ្ឋ ឬបទល្មើសជាក់ស្តែង ប៉ុណ្ណោះ៕