You are currently viewing ពិធីផ្សព្វផ្សាយអនុសាសន៍១១ចំណុចដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសៀវភៅផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌឺ

ពិធីផ្សព្វផ្សាយអនុសាសន៍១១ចំណុចដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសៀវភៅផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌឺ

ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នៅសាលប្រជុំ សេនាធិការដ្ឋាន កងរាជអាវុធហត្ថបានប្រារព្ធពិធីផ្សព្វផ្សាយអនុសាសន៍១១ចំណុចដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសៀវភៅផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌឺក្រសួងការពារជាតិឆ្នាំ២០១៦-ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក នាង អេង អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា នាយក នាយកដ្ឋានអប់រំ និងលោកស្រី ហ៊ាង ឆវី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ឧត្តមសេនីយ៍ លោក លោកស្រី នាងកញ្ញា វរសេនីយ៍ អនុសេនីយ៍ និងនាយទាហាននៃកងយោធពលខេមរភូមិន្ទ នាយទាហាននៃកងរាជអាវុធហត្ថជាច្រើនរូបផងដែរ។