You are currently viewing ឧត្តមសេនីយ៍ឯក វង្ស ពិសេន បើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ទី២ ខែតុលា

ឧត្តមសេនីយ៍ឯក វង្ស ពិសេន បើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ទី២ ខែតុលា

ភ្នំពេញៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នៅសាលប្រតិបត្តិការ អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ទី២ ខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាព
ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយកសាលាទាំង០២ នាយការិយាល័យ មេបញ្ជាការ កងអនុសេនាធំ មេបញ្ជាការ កងអន្តរាគមន៍ មេបញ្ជាការ កងវរសេនាតូច មេបញ្ជាការ អង្គភាពទាំង០៣ និងនាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធសរុបចំនួន៦៥នាក់។

ឯកឧត្តម មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងអំពីព័តមានសន្តិសុខដែលបង្ករឲ្យមានអំពើភារវៈកម្ម និងការងារយកចិត្តរបស់រាជរដ្ឋាភិបាល មកលើបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងបានដាក់ទិសដៅការងារបន្តរួមមានៈ
១.តាមដានបទល្មើសសន្តិសុខសណ្ដាប់ធ្នាប់សង្គម ការបំពុលបរិយាកាសសង្គម
២. ត្រៀមកម្លាំង មធ្យោបាយ អនុវត្ត ពេលមានបទបញ្ជាអាចប្រើប្រាស់បានភ្លាម
៣. យកចិត្តទុកដាក់ការពារភ្ញៀវជាតិ អន្តរជាតិ ពិធីគោរពវិញ្ញាណខ័ន្ត ព្រះបរមរតនៈកោដ បុណ្យកឋិនទាន
៤. ធ្វើផែនការការពារបុណ្យអំទូក អកអំបុក និងសំពះព្រះខែ
៥. ប្រុងប្រៀបរៀបចំកម្លាំងដើម្បីទៅចុះឈ្មោះបោះឆ្នោត នៅខេត្តកំពង់ស្ពឺ
៦. បន្តចូលរួមជួយសម្រួលចរាចរណ៍
៧. ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ដោយសាទឹកជំនន់ ដោយទឹកភ្លៀង
៨. បូកសរុបរបាយការណ៍ខែតុលា ឆ្នាំ២០១៧
៩. ប្រុងប្រៀបរៀបចំការបិទវគ្គហ្វឹកហ្វឺននាយទាហានរងនៅមជ្ឈមណ្ឌលភ្នំជំរាយ
១០. ត្រូវបន្តយកចិត្តទុកដាក់ តាមដានការហ្វឹកហ្វឺនមន្ត្រីនគរបាលយុត្តិធម៍
១១. បន្តអនុវត្តនូវបទបញ្ជាដែលបានដាក់អោយ
១២. ពង្រឹងលើការងារទាក់ទងតាមប្រព័ន្ធវិទ្យុរលកធាតុអាកាស
១៣. បន្តធ្វើការងារសន្តិសុខផ្ទៃក្នុង ក្នុងការងារជ្រើសរើសទ័ពថ្មី បំរើអោយកងទ័ពជើងគោក
១៤. រាយការណ៍ជាប្រចាំសប្ដាហ៍ ទៅលើការងាររបាយការណ៍ សោធននិវត្តន៍
១៥. បញ្ជូនឯកសារតំឡើងឋានន្តរសក្ដិ នាយអាវុធហត្ថចាប់ពីថ្នាក់អនុសេនីយ៍ ទៅអគ្គបញ្ជាការ
១៦. ត្រួតពិនិត្យការសរសេរតួនាទីភារកិច្ច របស់កងរាជអាវុធហត្ថ
១៧. យកចិត្តទុកដាក់ការផ្គត់ផ្គង់ធានា និងបរិក្ខាឲ្យបានត្រឹមត្រូវតាមគោលរបប
១៨. បន្តតាមដានការងារសាងសង់ និងបន្តត្រួតពិនិត្យអចលណៈទ្រព្យតាមបណ្ដាអង្គភាព
១៩. ពង្រឹងការដំាដុះ និងបង្ករបង្កើនផល
២០. ថែទាំសម្ភារៈ គ្រឿងបំពាក់
២១. ពង្រឹងការងារលិខិតស្នាមផ្សេងៗ
២២. តាមដានលើការងារអធិការកិច្ច
២៣. ពង្រឹងការរដ្ឋបាល យាមកាម អនាម័យ សន្សំសំចៃទឹកភ្លើង។