ព្រះសីហនុ៖ វេលាម៉ោង១១ និង ៣០នាទីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុម១០ ភូមិ៤ សង្កាត់៤ ក្រុងខេត្តព្រះសីហនុ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ុម សុីណា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញ លក់អចលនទ្រព្យ ទីលំនៅបច្ចុប្បន្ននៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប តាមដីកាបង្គាប់អោយនាំខ្លួន លេខ១៨៦ន.ស ដ/២០១៧ ចេញដោយលោក លឹម សុគន្ធារ៉ា ចៅក្រមសើបសួរ នៃសាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ពាក់ព័ន្ធពីបទមិនបំពេញកាតព្វកិច្ចចំពោះ ឧបករណ៍អាចជួញដូរបាន។
បច្ចុប្បន្នកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តកំពុងអនុវត្តតាមនិតិវិធី។