រតនគិរីៈ នៅវេលាម៉ោង២០ និង៣០នាទីល្ងាច ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថអូយ៉ាដាវ បានធ្វើការឃាត់រថយន្តដឹកឈើដោយគ្មានច្បាប់អនុញ្ញាត ចំនួន០២គ្រឿង ស្ថិតនៅចំណុចភូមិប៉ក់ញ៉ៃ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។
តាមការឱ្យដឹងពីមន្ត្រីជំនាញកងរាជអាវុធហត្ថ បានឱ្យដឹងថា រថយន្តដែលត្រូវបានឃាត់នោះ ជារថយន្តប្រភេទធុនតូច ដែលដឹកឈើប្រណិតប្រភេទធ្នង់ពេញរថយន្ត។
បច្ចុប្បន្នវត្ថុតាង ត្រូវបានប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនីតិវិធី។