ស្ទឹងត្រែង៖ នៅម៉ោង ០៧ និង ០០នាទីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ចំណុចភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កម្លាំងកងរាជអាវុធហត្ថខេត្ត បង្ក្រាបករណីឈ្មួញកំពុងដឹក ជញ្ជូនឈើដោយគ្មានលិខិអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ដោយឃាត់រថយន្ត ០១គ្រឿង ម៉ាកសាំយ៉ុងពណ៌សរ ពាក់ស្លាកលេខភ្នំពេញ2AE-9570 មានផ្ទុកឈើលេខ១ប្រភេទសុក្រំ ចំនួន៤៩សន្លឹកស្មើនឹង១,២៤០ម៉ែត្រគូប និងឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់៖
១-ឈ្មោះ មុី សូផុន ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសិប្បកម្មឈើ ទីលំនៅភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រេង
២-ឈ្មោះ ហាស់ ដារ៉ា (ហៅលុច)ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសិប្បកម្មឈើ ទីលំនៅភូមិសំរោង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង
៣-ឈ្មោះ ទុល ស៊ីណាត ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចំការ ទីលំនៅភូមិសំរោង ឃុំស្រែសំបូរ ស្រុសៀមប៉ាង ខេត្តស្ទឹងត្រែង។
បច្ចុប្បន្នវត្ថុតាងនិងជនសង្ស័យបានប្រគល់ឲ្យរដ្ឋបាលព្រៃឈើចាត់ការបន្តតាមនីតិវិធី។