អហ.ព្រៃវែង៖ មនុស្សចំនួន០៩នាក់ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួន កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ កាលពីវេលាម៉ោង១៩និង៣០នាទី ។
ប្រតិបត្តិការណ៍ចុះឃាត់ខ្លួននេះ បានដឹកនាំកម្លាំងដោយ អនុសេនីយ៍ឯក ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ ប្រើប្រាស់គ្រឿងញៀន នៅចំណុចផ្ទះសំណាក់ គុណសិរធូណា នៅភូមិលេខ ០៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។
ជនសង្ស័យទាំង០៩នាក់នោះ មានឈ្មោះ ៖
១.ពេជ្រ វណ្ណៈ ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភ្នំពេញ
២.រិន ពិទូ អាយុ១៨ឆ្នាំ រស់នៅភូមិលេខ០២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង
៣.ផាន ទិតកក្កដា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិលេខ០៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង
៤.ជឿន ដារូ ភេទប្រុស រស់នៅភូមិលេខ០៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង
៥.ពៅ ដារ៉ុង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិលេខ០៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង
៦. ជួប សុវណ្ណរ៉ា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិលេខ០៧ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ។
៧.ជួន វឌ្ឍនៈ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិលេខ០៧ សង្កាត់កំពង់លាវ ក្រុង ព្រៃវែង
៨.រ៉ា ឧត្តម ភេទប្រុសអាយុ ១៨ឆ្នាំ រស់នៅភូមិ០៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង
៩. ដា រ៉ា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិលេខ០៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ។
វត្ថុតាងដែលសមត្ថកិច្ចជំនាញចាប់ដកបានមាន ម៉ូតចំនួន០៣គ្រឿង ម៉ូតហុងដា សេ១២៤ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1BE 9350 និង០១គ្រឿងទៀតស្លាកលេខ ពវ 1C 0568 ។
ទូរស័ព្ទដៃចំនួន ០៨គ្រឿង ម្សៅក្រាមពណ៌ស ចំនួន ១៦កញ្ចប់តូច ។
ជនសង្ស័យបានបញ្ចូនទៅកាន់សាលាដំបូង ខេត្តព្រៃវែង៕