ស្ទឹងត្រែង៖ នៅម៉ោង ០០ និង ៣០នាទីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ចំណុចភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កម្លាំងកងរាជអាវុធហត្ថខេត្ត បង្ក្រាបករណីដឹកជញ្ជូនឈើដោយគ្មានលិខិតអនុញ្ញាត និងឃាត់រថយន្ត ០១គ្រឿង ម៉ាកសាំយ៉ុងពណ៌សរ ពាក់ស្លាកលេខកំពង់ចាម 2A: 7024 មានផ្ទុកឈើលេខ១ប្រភេទសុក្រំ ចំនួន ៥០ សន្លឹកមិនទាន់ធ្វើការវាស់វែង (ជនសង្ស័យបានរត់គេចខ្លួនបាត់)
បច្ចុប្បន្នវត្ថុតាងបានប្រគល់ឲ្យរដ្ឋបាលព្រៃឈើចាត់ការបន្តតាមនីតិវិធី។