You are currently viewing កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពោធិ៍រៀង បង្ក្រាបបទល្មើសនេសាទខុសច្បាប់

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពោធិ៍រៀង បង្ក្រាបបទល្មើសនេសាទខុសច្បាប់

ព្រៃវែងៈ នៅវេលាម៉ោង១៥ និង០០នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពោធិ៍រៀង បានធ្វើការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ចំនួន០១លើក ស្ថិតនៅចំណុចទួល វាលព្រះប្រាំ ស្ថិតក្នុងភូមិស្គដាច ឃុំតាកោ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដោយឃាត់ខ្លួនបានបុរសម្នាក់ដែលជាប់ពាក់ព័ន្ធជាមួយបទល្មើសខាងលើ។
នេះបើតាមការឳ្យដឹងពី មន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពោធិ៍រៀង បានឳ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យក វត្ថុតាងមួយចំនួនរួមមានៈ
១. ឧបករណ៍ឆក់ត្រី ចំនួន០១គ្រឿង
២. អាគុយ ចំនួន០១គ្រឿង
៣. ទ្រុងដាក់ត្រី ចំនួន០១
៤. ម៉ូតូ ចំនួន០១គ្រឿង
៥. ត្រីចំរុះ ចំនួន០៤គីឡូក្រាម។

ជនសង្ស័យត្រូវបានធ្វើការអប់រំណែនាំ រួចអោយធ្វើកិច្ចសន្យា ហើយអោយត្រឡប់ ទៅលំនៅដ្ឋានវិញ។