ភ្នំពេញ៖ នៅសាលាកងរាជអាវុធហត្ថកំបូល លោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្ឋានបច្ចេកទេសសន្តិសុខ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ទោ អឿ សាវ៉ន នាយកសាលាកំបូល បានអញ្ជើញជាធិបតីក្នុងពិធីបើកវគ្គ បំប៉នជំនាញការងារស្រាវជ្រាវព័ត៌មានសន្តិសុខ ឆ្នាំ២០១៧ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នេះ។ ពិធីនេះមានការអញ្ជើញចូលរូមពីពីសំណាក់លោកស្នងការរង និង សិក្ខាកាមទូទាំង ២៥ រាជធានី ខេត្ត សរុប ៨៧នាក់។ វគ្គនេះមានរយៈពេល ៥ថ្ងៃ ស្មើនឹង៣០ម៉ោង ដោយយចាប់ផ្តើមពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ហើយខ្លឹមសារមេរៀនរូមមាន៖
១-ការងារស្រាវជ្រាវព័ត៌សន្តិសុខ
២-ការយល់ដឹងអំពីច្បាប់ស្តីពីភេរវកម្ម
៣-ការងារប្រតិបត្តិការបច្ចេកវិទ្យាព័ត៌មាន
៤-ការស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិ។