ភ្នំពេញ៖ ព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តន៍ការងារខែកញ្ញា និងទិសដៅការងារខែតុលា ឆ្នាំ២០១៧ របស់ផែននគរបាលយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវមេបញ្ជាការរង នាយរងសេនាធិការ ស្នងការ ស្នងការរង នាយការិយាល័យចំណុះផែននគរបាលយុត្តិធម៌ និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។
