ព្រៃវែង៖ ដោយមានបទបញ្ជាពីលោកវរសេនីយ៍ឯក ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង កម្លាំងមន្ទីរយុត្តិធម៌ ដឹកនាំដោយលោកវរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ បានចុះបង្រ្កាបបទល្មើសគ្រឿងញៀន នៅចំណុចភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង នៅវេលាម៉ោង ១៨ និង ៥៨នាទីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ។ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់៖
១-ឈ្មោះ ផុន ចន្ទ្រា ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិ០១ ឃុំព្រែកខ្សាយ“ខ” ស្រុកពាមរក៍ ខេត្តព្រៃវែង
២-ឈ្មោះ អ៊ឹង កាយហឹង ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិ០១ ឃុំ ព្រែកខ្សាយ “ខ” ស្រុកពាមរក៍ ខេត្តព្រៃវែង
៣-ឈ្មោះ សុខ សាវណ្ណ ភេទ ប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិ០២ ឃុំ ព្រែកខ្សាយ“ខ” ស្រុកពាមរក៍ ខេត្តព្រៃវែង ។
៤-ឈ្មោះ អ៊ឹម រតនៈ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិ០២ ឃុំ ព្រែកខ្សាយ“ខ” ស្រុ ពាមរក៍ ខេត្តព្រៃវែង
៥-ឈ្មោះ កូវ ទិត្យ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិឧត្តម ឃុំព្រែកខ្សាយ“ក” ស្រុកពាមរក៍ ខេត្តព្រៃវែង
៦-ឈ្មោះ ប៊ុត សំណាង ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិឧត្តម ឃុំ ព្រែកខ្សាយ“ក” ស្រុកពាមរក៍ ខេត្តព្រៃវែង
៧-ឈ្មោះ ឡោ សុរ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិ០៤ ឃុំ ព្រែកខ្សាយ“ខ” ស្រុក ពាមរក៏ ខេត្តព្រៃវែង ។
វត្ថុតាងដែលចាប់យករួមមាន៖
១-ឧបករណ៏សម្រាប់ជក់ថ្នាំញៀន០១សម្រាប់
២- ម៉ូតូ ០២គ្រឿង
៣- ទូរសព្ទ័ដៃចំនួន ០៥គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងបញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីបន្តតាមនីតិវិធី ។