You are currently viewing អាវុធហត្ថខេត្តកណ្តាល អនុវត្តដីកា​ ឃាត់ខ្លួនមនុស្ស០២នាក់ពីបទនាំ​យកអនីតិជន​ឆ្លងដែន

អាវុធហត្ថខេត្តកណ្តាល អនុវត្តដីកា​ ឃាត់ខ្លួនមនុស្ស០២នាក់ពីបទនាំ​យកអនីតិជន​ឆ្លងដែន

អហ. កណ្តាល​៖ កម្លាំងជំនាញកងរាជ​អាវុធហត្ថ​ខេត្តកណ្តាល​ បាន​ចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនលេខ030 ដកបចខ/15ចេញដោយលោក លឹមសុគន្ថា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្ដាល ដោយ​ឃាត់ខ្លួនមនុស្សពីរនាក់ ពីបទនាំយកអនីតិជនជាអាទិ៍ចេញដោយមិនស្របច្បាប់ ។​
ហេតុការណ៍នាំ​យកអនីតិជន​ឆ្លងដែនដោយខុសច្បាប់នេះដែរ​បានកើតឡើង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅស្រុកអង្គស្នូល ។​
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ 1.ឈ្មោះភឿន ភក្ដី ភេទប្រុស អាយុ17ឆ្នាំមុខរបរកម្មករ រោងចក្រ(កូន) ជាជនត្រូវចោទ ។2.ឈ្មោះសួន សុផុន ភេទប្រុស អាយុ47ឆ្នាំ ជនជាតិខ្មែរ មុខរបរគុកចេម៉ូតូ(ជាឪពុក) អ្នករួមគំនិត ផ្តល់មធ្យោបាយ ។ អ្នកទាំងពីរនេះ មាន​មានទៅលំនៅ ភូមិចំការតាង៉ែត ឃុំរលាំងកែនស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បាននាំ​ជនរងគ្រោះ​ចេញក្រៅប្រទេស ឈ្មោះសេក ស្រីនិច ភេទស្រី អាយុ14ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជយ័ រាជធានីភ្នំពេញ ។​
ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​ជួយសង្គ្រោះទាន់ពេលវេលា ដោយប្រគល់ជូន​ឪពុកម្តាយវិញ ៕​
851322709_14753_15142848728962579607

851316443_14894_13765345826264794871