កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី គង់ សត្ថារិន ស្នងការរងយុត្តិធម៌កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខ ជនសង្ស័យទាំង ១០នាក់ ដែលពាក់ព័ន្ធក្នុងរឿងជ្រើសរើសទ័ព ដោយខុសច្បាប់ ក្លែងឯកសណ្ឋានកងទ័ព និងក្លែងឯកសារកងទ័ព ដោយជនសង្ស័យបានតាំងខ្លួនជាជំនួយការរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដើម្បីដើរឆបោក ប្រជាជាពលរដ្ឋដែលចង់ចូលបម្រើក្នុងជួរកងទ័ព រួមទាំងក្រុមក្លែងសញ្ញាបត្រវេជ្ជបណ្ឌិតដើម្បីសូកលុយគេ បានចូលធ្វើជាគ្រូពេទ្យប្រចាំនៅតាមរោងចក្រកាត់ដេរនានាផងដែរ។