You are currently viewing កងរាជ​អាវុធហត្ថ​ស្រុកជាំក្សាន្ត​ ឃាត់ខ្លួនមនុស្ស០៤នាក់​ពាក់ព័ន្ធថ្នាំញៀន​

កងរាជ​អាវុធហត្ថ​ស្រុកជាំក្សាន្ត​ ឃាត់ខ្លួនមនុស្ស០៤នាក់​ពាក់ព័ន្ធថ្នាំញៀន​

អហ.ព្រះវិហារ៖ នៅចំណុច​ឈើទាល់គង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត កាលពីវេលាម៉ោង​១២​និង​៥០នាទី ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៥ កម្លាំងកងរាជ​អាវុធហត្ថ​ ដែលដឹកនាំដោយលោកវរៈសេនីយត្រី ពេជ្រ សុភី បានឃាត់ខ្លួនជនសង្ស័យចំនួន​០៤នាក់ ពាក់ព័ន្ធនឹង​ថ្នាំញៀន ។​

ជនសង្ស័យដែលកម្លាំងជំនាញ​ ឃាត់ខ្លួនបានមានឈ្មោះ 1/ឈ្មោះ​ឃុន រុំ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរកសិករ 2/ឈ្មោះ​តេង ផាត់ ភេទប្រុស អាយុ​50ឆ្នាំមុខរបរកសិករ 3/ឈ្មោះ​ចាន់ ឡាយ ភេទប្រុស
អាយុ28ឆ្នាំមុខរបរកសិករ 4/ឈ្មោះ​ចែម សុវណ្ណ​ ភេទប្រុអាយុ37។ជនទាំង៤រស់នៅ ភូមិឃុំខាងលើ។

វត្ថុតាងដែលកម្លាំងជំនាញ​ចាប់ដកបានមាន .ម្សៅ​ក្រាមពណ៌សម៉ាទឹកកកចំនួន២កញ្ចប់់(តូច1.ធំ1) .ថ្នាំពណ៌ផ្កាឈូកមួយគ្រាប់ .ដែកកេះចំនួន១៥ .ស្ករកៅស៊ូដាប់មើលមីន២កញ្ច .ជញ្ជីង​ថ្លឹងថ្នាំញៀន១គ្រឿង
.ដបទឹកសុទ្អចំនួន៣ .ទុយយូ​ចំនួន២ថង កន្ត្រៃ​១ និងកញ្ច្រែង១ បារីហ្វីន១កញ្ចប់ ថងសម្រាប់ជ្រកថ្នាំញៀនមួយចំនួន៕
851312652_14556_16578889880581221259

851322281_15070_3435175628055568034