You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន

ព្រះសីហនុៈ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង២២ និង២៥នាទីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងព្រះសីហនុ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការបង្ក្រាបករណីរក្សាទុក និងចែកចាយនូវសារធាតុញៀនចំនួន០១លើក ស្ថិតនៅចំណុចភូមិ០១ សង្កាត់០២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០៥នាក់។

នេះបើតាមការឱ្យដឹងពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានឱ្យដឹងថា ជនសង្ស័យ ដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១. ឡៅ សេង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ជ្រូកខ្វៃ
២. សេង រ័ត្ន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ជ្រូកខ្វៃ
៣. សុខ រិទ្ធិ ភេទប្រុសអាយុ៣១ឆ្នាំមុខរបរមិនពិតប្រាកដ
៤. គឹមតារ៉ាវិច្ឆ័យ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់ដូរ
៥. ម៉ម សុធា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ
អ្នកទាំង០៥ រស់នៅចំណុចកើតហេតុខាងលើ។

លោកឧត្តមសេនីយ៍ត្រី បានបន្តឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកនូវវត្ថុតាងមួយចំនួន ពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៨កញ្ចប់
២. ថ្នាំគ្រាប់ពណ៌ខៀវ (MDMA) ចំនួន១៥គ្រាប់
៣. ថ្នាំគ្រាប់ពណ៌ទឹកសណ្តែក(MDMA) ចំនួន១០គ្រាប់
៤. ថ្នាំគ្រាប់ពណ៌ក្រហមត្នោត (MethamphetamineTablet) ចំនួន០៩គ្រាប់
៥. ដបជក់ ចំនួន០២
៦. ទូរស័ព្ទដៃ ចំនួន០៤គ្រឿង
៧. ដែកកេះ ចំនួន០៥
៨. កាំបិត ចំនួន០១
៩. លុយខ្មែរ ចំនួន ១៥០.០០០៛ និងលុយដុល្លា ចំនួន៣០$។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។