តាកែវៈ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្ត្រ ស្តីពីសភាពការណ៏ថ្មីៗ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងដោយមានការអញ្ជើញចូលរួម ពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋាន ក្រុង ស្រុក ស្នាក់ការ សន្តិសុខ និងនាយ នាយរង កងរាជអាវុធហត្ថខេត្ត ជាច្រើនផងដែរ។