You are currently viewing អាវុធហត្ថ​ទួលគោក សហការ​ជាមួយនឹង​អាវុធហត្ថព្រៃវែង​ ឃាត់ខ្លួនមនុស្សម្នាក់ទិញរបស់ចោរកម្ម​

អាវុធហត្ថ​ទួលគោក សហការ​ជាមួយនឹង​អាវុធហត្ថព្រៃវែង​ ឃាត់ខ្លួនមនុស្សម្នាក់ទិញរបស់ចោរកម្ម​

អហ.ទួលគោក+ព្រៃវែង​៖ កម្លាំង​កងរាជ​អាវុធហត្ថ​ខណ្ឌទូលគោក បានសហការ​ជាមួយនឹង​ កងរាជ​អាវុធហត្ថ​​ខេត្តព្រៃវែង បានឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ពាក់ព័ន្ធ​ទិញរបស់ចោរកម្ម​ កាលពីវេលម៉ោង១១និង​៣០នាទី ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៥ ។​
ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួនបានមានឈ្មោះ ម៉ាន់ ពេជ្រ ភេទប្រុស អាយុ28ឆ្នាំ ស្នាក់នៅផ្ទះជួល, ផ្លូវបេតុង, សង្កាត់ បឹងកក់2, ខណ្ឌទួលគោក ដោយបានទិញម៉ូតូ​ ម៉ាកsirus ពណ៌ក្រហមខ្មៅ ស្លាកលេខភ្នំពេញ1F3574 ដែល​ជា​ម៉ូតូ​ពាក់ព័ន្ធនឹងចោរកម្ម ។ ជនសង្ស័យដែលឃាត់ខ្លួនបានត្រូវបាន​ កងរាជ​អាវុធហត្ថ​ខេត្តព្រៃវែង យកទៅធ្វើការបន្ត ៕​
851334335_32106_14647578425023056403

851333749_33056_17445590259467407062