You are currently viewing ទើបចេញពីពន្ធនាគារបានប៉ុន្មានម៉ោងប៉ុណ្ណោះ ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួន ករណីលួចជាលើកទីពីរ

ទើបចេញពីពន្ធនាគារបានប៉ុន្មានម៉ោងប៉ុណ្ណោះ ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួន ករណីលួចជាលើកទីពីរ

ស្ទឹងត្រែង៖ នៅវេលាម៉ោង២០ និង ២០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួច នៅចំណុចក្នងស្ថានីយ៍ប្រេងឥន្ធនៈស្រូយរស្មី ស្ថិតនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ ជនសង្ស័យមានឈ្មោះ សន ធី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ ចាប់យកវត្ថុតាងមានទូរស័ព្ទ០១គ្រឿង។ សូមបញ្ជាក់ផងដែរ ឈ្មោះ សន ធី នេះត្រូវកម្លាំងនគរបាល នៃស្នងការនគរបាលខេត្តស្ទឹងត្រែង ចាប់ខ្លួន កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ពីបទលួចទូរស័ព្ទ ហើយត្រូវតុលាការខេត្តស្ទឹងត្រែង ផ្ដន្ទាទោសដាក់ពន្ធនាគារ ចំនួន ១៨ខែ និងពិន័យប្រាក់១០០០ ០០០៛ ទើបតែដោះលែងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ និងទើបតែចេញពីពន្ធនាគារបានប៉ុន្មានម៉ោងប៉ុណ្ណោះ ជនសង្ស័យឈ្មោះ សន ធី ក៏បានប្រព្រិត្តិករណីលួចម្តងទៀត ក៏ត្រូវកម្លាំងអាវុធហត្ថចាប់ខ្លួនតែម្តង។

បច្ចុប្បន្ន មន្ត្រីជំនាញកំពុងកសារសំណុំរឿងដើម្បីបន្តនីតិវិធី។