You are currently viewing បក្ខពូក​​សាកសពមុខសញ្ញា​ប្លន់​ ម្នាក់​ត្រូវ​ កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យឃាត់ខ្លួន​

បក្ខពូក​​សាកសពមុខសញ្ញា​ប្លន់​ ម្នាក់​ត្រូវ​ កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យឃាត់ខ្លួន​

អហ.មានជ័យ​៖ បក្ខ ពួករបស់សាកសពមុខ សញ្ញាប្លន់ ដែលត្រូវឡាន បុកស្លាប់2នាក់កាលពីយប់ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៥ ក្នុងទឹកដីខណ្ឌឬស្ស៊ីកែវ ត្រូវបាន​កម្លាំងជំនាញ​ឃាត់ខ្លួន បានម្នាក់ ។​
ជនសង្ស័យ​ម្នាក់ដែលកម្លាំងជំនាញឃាត់ខ្លួន ត្រូវជាបក្ខ​ពួក​​សាកសពមុខ​សញ្ញា​ប្លន់ ដែលស្លាប់ទាំង០២នាក់ ត្រូវបាន​ឃាត់ខ្លួន ដោយ​កងរាជ​អាវុធហត្ថ​ខណ្ឌមានជ័យ ខណៈដែលសាកសពត្រូវបានក្រុមគ្រួសារ​យកមកធ្វើបុណ្យ នៅ​វត្តសន្សំកុសល ។​
ក្នុងពេលធ្វើបុណ្យកម្លាំង​កងរាជអាវុធហត្ថបានចូលបង្កប់នៅទីនោះ បានឃើញជនគួរសង្ស័យ ម្នាក់ក៏បានរាយការណ៍ជូនលោកប្រធានមន្ទីរយុត្តិធ៌ម ស្តីទី(72)ជននោះ បានខ្នះខ្នែងជួយជូនសពតាម ឡានសាមុយដែលគេជួលដឹកសពទៅខេត្តកំពង់ធំ ពេលឡានសាមុយចេញ ដំណើរកំលាំងយើងបានតាមរហូតដល់ជិតស្តុបជលផលទើបឃាត់ឡានហើយនាំខ្លួនជននោះទៅ ប្រគល់ជូនការិយាល័យ យុត្តិយធ៌ម រាជធានីបន្តនីតិវិធី។
ជនសង្ស័យឈ្មោះ ជា​ញ៉ាង យ៉ាង ជាជនជាតិវៀតណាម​ ភេទប្រុសអាយុ22ឆ្នាំមុខរបរ ជាអ្នករាំនិងលក់ខ្ចៅមុខកាស៊ីណូណាហ្គា និងមានទីលំនៅភូមិអារិយ៍ក្សត្រ ឃុំអារិយ៍ក្សត្រ ស្រុក ល្វាឯម ខេត្ត កណ្តាល៕
851335958_32771_4063188535644492586