You are currently viewing លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី ដឹកនាំប្រជុំការអនុវត្តន៍តួនាទី​ ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែតុលា

លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី ដឹកនាំប្រជុំការអនុវត្តន៍តួនាទី​ ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែតុលា

ស្វាយរៀង៖​ ព្រឹកថ្ងៃទី១៩ ខែតុលា​ ឆ្នាំ២០១៧​នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តន៍តួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែតុលា​ ទិសដៅខែវិច្ឆិកាឆ្នាំ២០១៧ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ​នាយរងការិយាល័យ​ មេបញ្ជាការកងអនុសេនាធំចលត័លេខ៤ មេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងនាយ​ នាយរងកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។