ក្រចេះ៖ នៅយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ បានបង្ក្រាប និងឃាត់ខ្លួនជនជាតិវៀតណាមចំនួន ០៦ នាក់ ដែលឃុបឃិតជាមួយក្រុមហ៊ុន E.N Investment លបលួចដឹកឈើហ៊ុបមូល ឆ្លងព្រំដែន កម្ពុជា-វៀតណាម ។ ក្រោយពីទទួលបានព័ត៌មានកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះបានចុះប្រតិបត្តិការដល់ចំណុចកើតហេតុ ដែលមានទីតាំងស្ថិតនៅក្នុងក្រុមហ៊ុន E.N Investment ( UTM: 681742_1332159 ) និងឃាត់បានវត្ថុតាងមួយចំនួនរួមមាន ៖
១-ត្រាក់ទ័រ ចំនួន ០៤ គ្រឿង
២- រ៉ឺម៉កផ្ទុកឈើមូល ចំនួន ០៣គ្រឿង
៣-រថយន្តកែច្នៃ ( ប៉ាកុង ) ចំនួន ០២គ្រឿង
៤- គ្រឿងចក្រ និងអាប៊ុល ចំនួន ០៤គ្រឿង
៥-ឈើមូលចំនួន ១០០ កំណាត់ ( មានមុខកាត់ ៤តឹក បណ្តាយ ១០មែត្រ )
៥- ឃាត់ខ្លួនមនុស្សចំនួន ០៦នាក់ជាជនជាតិវៀតណាម បញ្ជូនមក ទីបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ។
វត្ថុតាង និងជនសង្ស័យត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថកំពុងចាត់ការបន្តតាមនីតិវិធី។