You are currently viewing ឧត្តមសេនីយ៍ឯក វង្ស ពិសេន បើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ទី៣ ខែតុលា ឆ្នាំ២០១៧

ឧត្តមសេនីយ៍ឯក វង្ស ពិសេន បើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ទី៣ ខែតុលា ឆ្នាំ២០១៧

ភ្នំពេញៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ទី៣ ខែតុលា ឆ្នាំ២០១៧ នៅសាលប្រតិបត្តិការ អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ក្នុងកិច្ចប្រជុំនោះដែរ តាមបណ្តាជំនាញការងារនីមួយៗ បានរាយការណ៍ នូវកិច្ចការដែលបានធ្វើ ចំណុចខ្វះខាត និងសំណូមពរ ដល់ប្រធានអង្គប្រជុំ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន បានធ្វើការបូកសរុបលទ្ធផលការងារ និងដោះស្រាយបញ្ហា សំណូមពរ និងបានដាក់ចេញទិសដៅការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ទី៤ ខែតុលា ឆ្នាំ២០១៧ រួមមានៈ

១. ការងារពត៌មាន ត្រូវតាមដានរាល់សភាពការណ៍សន្តិសុខ
-បទល្មើស សណ្តាប់ធ្នាប់សង្គម គ្រោះមហន្តរាយ៍ និងការអនុវត្តន៍បទបញ្ជា
-តាមដានសភាពការណ៍ ការងារ ការពារ ព្រះរាជពិធីបុណ្យអ៊ុំទូក ទាំងនៅរាជធានីភ្នំពេញ និងខេត្តស្វាយរៀង
-ពង្រឹងការងាសន្តិសុខ ដល់ក្រុមកីឡាករទូក ដែលត្រូវមកប្រកួតតាមបណ្តារាជធានី ខេត្ត ទាំងនៅភ្នំពេញ និងខេត្តស្វាយរៀង
– ពិនិត្យទៅលើការប្រើប្រាស់កាំជ្រួចអោយបានប្រសើរ ជៀសវាងការបង្ករគ្រោះថ្នាក់
២. ការងារប្រតិបត្តិការ
– ប្រជុំផ្សព្វផ្សាយផែនការ ការពារព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ
– ប្រជុំត្រួតពិនិត្យ ការអនុវត្តន៍តួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំខែតុលា និងទិសដៅ ខែវិច្ឆិកា ឆ្នាំ២០១៧
– ធ្វើផែនការ ការពារពិធីបុណ្យសមុទ្រ នៅខេត្តកែប
– ត្រួតពិនិត្យកម្លាំងដែលបានរៀបចំរួច ដែលទៅចុះឈ្មោះបោះឆ្នោតនៅខេត្តកំពង់ស្ពឺ
-ត្រៀមកម្លាំង និងមធ្យោបាយ គ្រប់ពេលវេលា ដើម្បីធានាអោយបានទៅលើការងារសន្តិសុខ
-បន្តយកចិត្តទុកដាក់ ទៅលើការងារជួយសំរួលចរាចរណ៍

៣. ត្រួតពិនិត្យ និងរៀបចំការបិទវគ្គ កងអន្តរាគមន៍ នៅមជ្ឈមណ្ឌលភ្នំជំរាយ
– តាមដានលើការងារហ្វឹកហ្វឺន លើវគ្គមន្ត្រីនគលបាលយុត្តិធម៌
-វគ្គបំប៉នពត៌មានសន្តិសុខ

៤. បូកសរុបការងារសន្តិសុខផ្ទៃក្នុង ក្នុងការងារជ្រើរើសទ័ព បំរើអោយកងទ័ពជើងគោក
– ប្រុងប្រៀបរៀបចំសិក្ខាម ចំនួន៥០នាក់ ដើម្បីទៅសិក្សានៅប្រទេសវៀតណាម
-បន្តជំរុញការងារសរសេរតួនាទីភារកិច្ច តាមជំនាញនីមួយៗ
– បន្តផ្សព្វផ្សាយការងារ អ្នកដែលស្ម័គ្រចិត្តចូលសោធនិវត្តន៍

៥. ការងារភស្តុភារ
-ធានាលើការងារផ្គត់ផ្គង់ បើកចែក សុខមាលភាព និងការងារបង្កបង្កើនផល
-ត្រួតពិនិត្យ ការងារកសាងអង្គភាព និងបន្តត្រួតពិនិត្យអចលនទ្រព្យ តាមបណ្តាខេត្ត ដែលមិនទាន់បានធ្វើរួចរាល់
-គ្រប់គ្រងថែទាំសម្ភារៈ បច្ចេកទេស គ្រឿងបំពាក់
– ធានាលើការប្រើប្រាស់វិទ្យុទាក់ទង តាមរលកធាតុអាកាស

៦. ខុទ្ធកាល័យ ត្រូវយកចិត្តទុកដាក់ ទៅលើការងារ ឯកសារ លិខិតស្នាម និងបញ្ចូនអោយទាន់ពេលវេលា
– បុណ្យកឋិន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវផ្ញើជូនតាមបណ្តារាជធានីខេត្ត និងបុគ្គលជាអ្នកផ្តើមបុណ្យ។