អហ.៣ខណ្ឌ+ភ្នំពេញ៖ កម្លាំងកងរាជអាវុធខណ្ឌព្រែកព្នៅ អាវុធហត្ថខណ្ឌឬស្សីកែវ អាវុធហត្ថខណ្ឌទួលគោកនឹងមានការសហការណ៍ពីកម្លាំង អាវុធហត្ថ រាជធានីភ្នំពេញ បានចុះបង្ក្រាបករណីក្រុមចោរប្លន់មួយករណី ក្រោយមាន
ការឯកភាពតាមរយៈទូរស័ព្ទ របស់លោក សៀង សុខ ព្រះរាជអាជ្ញាររង អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឆែកឆេរបន្ទប់ជួលគ្មានលេខក្រុម១ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សី រាជធានីភ្នំពេញ ពាក់ព័ន្ធករណីប្លន់ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥។
ជនសង្ស័យ០២នាក់ដែលពាក់ព័ន្ធនឹងករណីប្លន់នេះ ត្រូវកម្លាំងកងរាជអវុធហត្ថឃាត់ខ្លួន មានឈ្មោះ ១-សេតម៉ាត់រ៉ូហ្សេត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្នាក់នៅ។ផ្ទះជួលបន្ទប់គ្មានលេខភូមិឡកំបោផ្លូវលំ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។
២-ប៉ែន ចំណាប់ ហៅ ណាប់ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅពុំចាំលេខ ភូមិខ២ ផ្លូបជាតិលេខ៥ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ។
ក្រោយពីក្រុមការងារបានធ្វើការឆែកឆេរបន្ទប់ជួលខាងលើ និង បានចាប់យកវត្ថុតាងដូចខាងក្រោម៖១-ម៉ូតូ០២គ្រឿងម៉ាកសេ១២៥ សេរី២០១៥ គ្មានពាក់ស្លាកនិងម៉ាកmsx ពណ៍ស ពាក់ស្លាក1FH7935 ភ្នំពេញ ។
២-ទូរស័ព្ទដៃ០១គ្រឿងម៉ាកiphone5ពណ៍ទឹកប្រាក់៣-ស្លាកលេខម៉ូតូចំនួន០២ មានលេខ ភ្នំពេញ1CR0063 និង ស្លាកលេខកំពត 1A1665។ លុះដល់ម៉ោង១១និង២០នាទីថ្ងៃខែឆ្នាំដដែល ទើបកម្លាំងសមត្ថកិច្ចយើងស្រាវជ្រាវរហូតកំណត់ទីតាំងនៃមុខសញ្ញាក្រុមចោរប្លន់ដែលនៅសេសសល់ នៅចំនុចហាងម្លប់ត្នោត ភូមិធំខាងត្បូង សង្កាត់ពញ្ញាពន ខណ្ឌព្រែកព្នៅក៍កម្លាំងយើងធ្វើការឡោមព័ន្ធហើយក្រុមជនសង្ស័យក៍បានបាញ់មកលើសម្ថកិច្ចយើង ពេលនោះយើងបានតបតរទៅវិញបណ្តាលឲ្យជនសង្ស័យស្លាប់០២នាក់នៅនឹងកន្លែងកើតហេតុ ព្រមទាំងចាប់ឃាត់ខ្លូន០២នាក់(ស្រី)។
ដោយដកបានវត្ថុតាងមាន ១-អាវុធខ្លី០២ដើម ម៉ាកK54 និង រ៉ូឡូ ២-ម៉ូតូ០២គ្រឿងម៉ាកស្កុបពី ពណ៍ស ពាក់ស្លាកលេខ កំពត 1F0464 និងម៉ាក ស្មាស់វី ពណ៍ក្រហមខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CS0465 ៕