ព្រៃវែងៈនៅ ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តន៍តួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែតុលា ទិសដៅខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកវរសសេនីយ៍ឯក ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ កងអនុសេនាធំចលត័លេខ៤ មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថក្រុង ស្រុក និងនាយ នាយរង កងរាជអាវុធហត្ថខេត្តសរុបចំនួន៥២នាក់។