You are currently viewing មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង ចុះសួរសុខទុក្ខ មន្ត្រីក្រោមឱវាត ដែលជួបគ្រោះថ្នាក់ចរាចរណ៍

មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង ចុះសួរសុខទុក្ខ មន្ត្រីក្រោមឱវាត ដែលជួបគ្រោះថ្នាក់ចរាចរណ៍

ព្រៃវែងៈ ដោយមើលឃើញពីទុក្ខលំបាក របស់បងប្អូនដែលនៅក្រោមឱវាត នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ លោកវរសេនីយ៍ឯក ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ លោក អនុសេនីយ៍ទោ ពេជ្រ ប៊ូឡុង នាយការិយាល័យ ប្រតិបត្តិការ កងរាជអាវុធហត្ថខេត្តព្រៃវែង ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង។

លោកវរសេនីយ៍ឯក ឈួន គឹមសាន បានធ្វើការជូនពរអោយលោកអនុសេនីយ៍ទោ ពេជ្រ ប៊ូឡុង ឆាប់ជាសះស្បើយ ដើម្បីឆាប់បានបម្រើការជូនអង្គភាពវិញ ហើយលោកវរសេនីយ៍ឯកក៏បានជួយឧបត្ថម្ភថវិកាចំនួន ២ ០០០ ០០០រៀល(ពីរលានរៀល) ដើម្បីជួយស្រាលថ្លៃព្យាបាលផងដែរ និងបានសួរសុខទុក្ខអ្នកជម្ងឺពីរនាក់ដែលសម្រាកព្យាបាលនៅក្នុងបន្ទប់ជាមួយគ្នា និងបានជួយឧបត្ថម្ភថវិកា៥ម៉ឺនរៀលក្នុងម្នាក់ផងដែរ។