You are currently viewing លោកវរសេនីយ៍ឯក ឈួន គឹមសាន អញ្ជើញចុះសួរសុខទុក្ខ កម្លាំងអាវុធហត្ថក្រោមឳវាទ ដែលជួបគ្រោះថ្នាក់ចរាចរណ៍

លោកវរសេនីយ៍ឯក ឈួន គឹមសាន អញ្ជើញចុះសួរសុខទុក្ខ កម្លាំងអាវុធហត្ថក្រោមឳវាទ ដែលជួបគ្រោះថ្នាក់ចរាចរណ៍

ព្រៃវែង៖ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឲ្យថ្នាក់ដឹកនាំកងរាជអាវុធហត្ថទាំងអស់ត្រូវយកចិត្តទុកដាក់ដល់ មន្ត្រីអាវុធហត្ថក្រោមឳវាទ ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នេះលោកវរសេនីយ៍ឯក ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានដឹកនាំកម្លាំងក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ លោក អនុសេនីយ៍ទោ ពេជ្រ ប៊ូឡុង នាយការិយាល័យប្រតិបត្តិការ កងរាជអាវុធហត្ថខេត្តព្រៃវែងដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តព្រៃវែង លោកវរសេនីយ៍ឯកក៏បានជូនពរអោយលោកអនុសេនីយ៍ទោ ឆាប់ជាសះស្បើយ ដើម្បីឆាប់បានបម្រើការជូនអង្គភាពវិញ ហើយលោកវរសេនីយ៍ឯកក៏បានជួយឧបត្ថម្ភថវិកាចំនួន ២ ០០០ ០០០រៀល(ពីរលានរៀល) ដើម្បីជួយស្រាលថ្លៃព្យាបាលផងដែរ និងបានសួរសុខទុក្ខអ្នកជម្ងឺពីរនាក់ដែលសម្រាកព្យាបាលនៅក្នុងបន្ទប់ជាមួយគ្នានិងបានជួយឧបត្ថម្ភថវិកា៥ម៉ឺនរៀលក្នុងម្នាក់ផងដែរ។