You are currently viewing ឧត្តមសេនីយ៍ត្រី ជូ សារុន បានដឹកនាំអង្គប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ

ឧត្តមសេនីយ៍ត្រី ជូ សារុន បានដឹកនាំអង្គប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ

កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំអង្គប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងឱកាស ពិធីបុណ្យអុំទូកក្នុងខេត្តនៅថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ​ មេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងនាយ​ នាយរងកងរាជអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធ ជាច្រើនរូបទៀត។