ព្រៃវែង៖ នៅវេលាម៉ោង ២២ និង ៤៥ នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ដោយយោងតាមពាក្យបណ្តឹង របស់ឈ្មោះប្រាក់ ស្រីម៉ុច (ម្ចាស់ហាងចំការស្វាយភក្តី) ស្ថិតក្នុងភូមិឯករាម សង្កាត់ជើងទឹកក្រុងព្រៃវែង ខេត្តព្រៃវែង
កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត បានចុះឃាត់ខ្លួនជនសង្ស័យឈ្មោះ សាក់ គង់វាសនា ភេទប្រុស អាយុ ២៨ ឆ្នាំនៅចំណុចផ្ទះសំណាក់មង្គលសេរីលាភ ស្ថិតនៅភូមិឯករាម សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ពីបទរំលោភសេពសន្ថវៈ ប្រព្រឹត្តទៅលើជនរងគ្រោះឈ្មោះ ផ.អ ភេទស្រីអាយុ ១៩ឆ្នាំ មុខរបរបំរើស្រាបៀរ នៅហាងចំការស្វាយភក្តីស្ថិតក្នុងភូមិឯករាម សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។