ក្រចេះ៖ នៅវេលាម៉ោង ០៨ និង ៣០ នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆ្លូង បានសហការជាមួយ ផ្នែករដ្ឋបាលជលផលស្រុក ចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចស្រែអាង បឹងកូនសត្វ ជ្រោយវែង ឃុំព្រែកសាម៉ាន់ និងបឹងគ្រូឆៃអេង ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ដោយធ្វើការរឹបអូស របាំងស្បៃមុងចំនួន ៣១ខ្សែប្រវែង៣៧០០មែត្រ លូស្បៃមុងចំនួន ២៨ មាត់លូ លបសាច់អួន ចំនួន០២ របាំងសាច់អួនចំនួនមួយខ្សែ ប្រវែង១៥០ បង្គោលចម្រឹងកូនឈើ និងឬស្សីចំនួន ៧៩៥ ដើម និងបានចាក់លែងកូនត្រីចម្រុះទម្ងន់ ១៨ គីឡូក្រាមចូលទៅក្នុងបឹងធម្មជាតិវិញ។
