នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ ម៉ោង១៦និង៣០នាទី នៅចំណុចភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក អនុសេនីយ៍ឯក សែមឃាង ប្រធានមន្ទីរយុត្តិធម៌ អហ ខេត្តកំពង់ចាម បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ចាន់ ថេត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ពីបទរំលោភលើសេចក្តីទុកចិត្ត។ មន្ត្រីកងរាជអាវុធហត្ថបានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ ឈ្មោះ ចាន់ ថេត បានខ្ចីម៉ូតូមិត្តភក្តិដែលទើបស្គាល់គ្នាបានរយៈពេល២ទៅ៣ថ្ងៃ រួចឈ្មោះនេះបានយកទៅបញ្ចាំក្នុងតម្លៃ៣០០ដុល្លារ បន្ទាប់មកក៏គេចខ្លួនមកនៅខេត្តកំពង់ចាមតែម្តង។