កំពង់ចាម៖ វេលាម៉ោង ៨ និង ០០ នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ដោយបានការអនុញ្ញាតពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានសហការជាមួយកំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃឈរ ចុះបង្រ្កាបករណីគ្រឿងញៀន និងកាន់កាប់អាវុធដោយខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥ នាក់ដែលជាបន្តបន្ទាប់រូមមាន៖
១-ឈ្មោះ ច្រឹង គីមហួរ ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអូរតាថុក ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម
២-ឈ្មោះ ពោន រដ្ឋា ភេទស្រី អាយុ ២៤ ឆ្នាំ រស់នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
៣-ឈ្មោះ ជា វលក្ខ័ ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអណ្តូងតាណឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម
៤-ឈ្មោះ សន បូរី ភេទ ប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរខេត្តកំពង់ចាម
៥-ឈ្មោះ ជា កក្កដា ប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិស្រះបន្ទាយ ឃុំជ្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
?+វត្ថុតាងចាប់យករួមមាន :
១-ម្សៅក្រាមពណ៍ស ចំនួន ០២ កញ្ចប់ទម្ងន់ ១,៨៧ ក្រាម
២-ទូរស័ព្ទដៃ ០២គ្រឿង
៣-កាំភ្លើង AK47 កាត់ស្វាយ កាត់កាណុងចំនួន ០១ដើម
៤-ដាវចំនួន ០២ដើម និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។
ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។