កណ្តាល៖ ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាលអញ្ជើញជាអធិបតីក្នុងពិធីប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំខែតុលា និងទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០១៧ ពិធីនេះមានការអញ្ជើញចូលរូមពីថ្នាក់ជួរមេបញ្ជាការទាំងអស់។