You are currently viewing កម្លាំងកងរាជអាវុធហត្ថ បង្ក្រាបបទល្មើសសត្វព្រៃទ្រង់ទ្រាយធំ

កម្លាំងកងរាជអាវុធហត្ថ បង្ក្រាបបទល្មើសសត្វព្រៃទ្រង់ទ្រាយធំ

តាកែវ៖ នៅវេលាម៉ោង ៧​ និង ៣០ នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានចុះបង្ក្រាបបទល្មើសសត្វព្រៃនៅភូមិស្វាយខាងជើងឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ៖

១-ឈ្មោះ សុខ ឡាយ ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរបើកបរ រស់នៅភូមិលេខ៨ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

២-ឈ្មោះ រឿន សារី ភេទប្រុស អាយុ ២៤ ឆ្នាំរស់នៅភូមិ៨ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

វត្ថុតាងដកហូតរួមមាន៖

១-រថយន្តមួយគ្រឿង ម៉ាកកូរ៉េចំណុះ ១ តោន ផ្លាកលេខ ភ្នំពេញ 2AQ.5143

២-សត្វអណ្តើក ០៤ស្បោង

៣-សត្វពស់ថ្លាន់ចំនួន ១១បាវ

៤-សត្វពស់ចំរុះ ៥៩ ស្បោង។

 

បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យ ត្រូវបានមន្ត្រីជំនាញ ប្រគល់ឲ្យរដ្ឋបាលព្រៃឈើខេត្តតាកែវ ដើម្បីបន្តនីតិវិធី។