ព្រៃវែង៖ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង បានបើកកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាលើកការងារសហការជ្រើសរើសពលទាហានបំពេញក្របខ័ណ្ឌ អោយយោធភូមិភាគទី១ កងទ័ពជើងគោក ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ពីសំណាក់លោកមេបញ្ជាការរងខេត្ត នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរការិយាល័យពាក់ពន្ធ័ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក អញ្ជើញចូលរួមផងដែរ ។
លោកវរសេនីយ៍ឯក ឈួន គឹមសាន ដឹកនាំប្រជុំត្រួតពិនិត្យការងារ សហការជ្រើសរើសពលទាហាន
- Post author:Sery Vutha
- Post published:October 25, 2017
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ