You are currently viewing ឧត្តមសេនីយ៍ត្រី ម៉ុក សារឿន បើកកិច្ចប្រជុំត្រួតពិនិត្យការងារ ជំនាញហិរញ្ញវត្ថុ ទូទាំងរាជធានី-ខេត្តប្រចាំខែតុលា ឆ្នាំ២០១៧

ឧត្តមសេនីយ៍ត្រី ម៉ុក សារឿន បើកកិច្ចប្រជុំត្រួតពិនិត្យការងារ ជំនាញហិរញ្ញវត្ថុ ទូទាំងរាជធានី-ខេត្តប្រចាំខែតុលា ឆ្នាំ២០១៧

ភ្នំពេញៈ នៅវេលាម៉ោង០៩ និង០០នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ការិយាល័យ ហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារ ជំនាញហិរញ្ញវត្ថុ ទូទាំងរាជធានី-ខេត្ត ប្រចាំខែតុលា និងទិសដៅបន្តប្រចាំខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមអធិបតីភាព

ឯកឧត្តម ឧត្តមសេនីយ៍ត្រី ម៉ុក សារឿន ស្នងការរង ស្នងការដ្ឋាន រដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការ និងជា នាយការិយាល័យ ហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយ នាយរងការិយាល័យ ហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង នាយការិយាល័យ ហិរញ្ញវត្ថុ តាមបណ្តារាជធានី-ខេត្ត និងនាយ នាយរង កងរាជអាវុធហត្ថ ដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ។