កណ្តាល៖ ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និង ការងារកងរាជអាវុធហត្ថ ប្រចាំខែតុលា និងលេីកទិសដៅ ខែវិច្ឆិការ ឆ្នាំ ២០១៧ និងផ្សព្វផ្សាយផែនការ ការពារ បុណ្យជាតិ និងផ្សព្វ ផ្សាយសភាពការណ៍វិវត្តន៍ថ្មីៗ។ ពិធីនេះក្រោមអធិបតីយ៍ភាព លាេកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល
និងមានការអញ្ជេីញចូលរួម ពីលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការក្រុង ស្រុក និងវីរៈអន្តរាគមន៍ផងដែរ។