អហ.ព្រះសីហនុ៖ នៅថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ៨ព្រឹក នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រារព្ធពិធីបើកវគ្គបំប៉នជំនាញអាវុធហត្ថដល់កម្លាំងជំនាញ ព្រហ្មទណ្ឌ ព័ត៌មាន ក្រុង ស្រុក និងស្នាក់ការសន្តិសុខទាំងអស់ ដើម្បីពង្រឹងសមត្ថភាពចំណេះដឹង ទប់ស្កាត់ និងត្រៀមបង្ក្រាបរាល់បទល្មើសកើតឡើង ជាពិសេសបទល្មើសប្លន់ប្រដាប់អាវុធ។
ក្នុងអង្គពិធីនេះដែរ ក្រោមអធិបតីភាព ឯកឧត្តម ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ៕