រតនគិរី៖ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អញ្ចើញជាអធិបតីបើកកិច្ច ប្រជុំត្រួតពិនិត្យរបាយការណ៍ការងារជ្រើសរើសទាហាន បំពេញក្របខណ្ឌអោយយោធភូមិភាគទី១ កងទ័ពជើងគោក ដែលទើបនិងបានបញ្ចប់ការជ្រើសរើសនាពេលថ្មីនេះៗ ដោយមានការអញ្ចើញ ចូលរួមមេបញ្ជាការរង ទទួលការងារជំនាញបុគ្គលិក និងនាយការិយាល័យជំនាញ ដែលមានការពាក់ពន្ធ័ និងមេបញ្ជាការ មេបញ្ជាការរងក្រុង ស្រុក ក៍បានអញ្ជើញចូលរួមផងដែរ ។
