You are currently viewing អាវរងាចំនួន ១៦៤ អាវ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនដល់កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

អាវរងាចំនួន ១៦៤ អាវ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនដល់កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើពិធីចែកអាវរងា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី​ សោម សាម៉ុន
មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ តំណាង ឧត្តមសេនីយ៍ត្រី​ ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការអញ្ជើញចូលរួម ពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរង កងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។